យុវសិស្សខេត្តក្រចេះ ប្រឆាំងការធ្វើនយោបាយ របស់ទណ្ឌិត សម រង្ស៊ី ដោយសារលួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជាឱ្យទៅ ជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ( Video inside)
loading...
(ក្រចេះ)៖ ក្រុមយុវសិស្សនៅវិទ្យាក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី១៥
ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមុខប្រឆាំងមិនឱ្យ លោក សម រង្ស៊ី
ធ្វើនយោបាយនៅកម្ពុជាតទៅទៀត និងសូមសំណូមពរឱ្យតុលាការកាត់ទោសតាមផ្លូវច្បាប់
ដោយសារតែខឹងនឹងទណ្ឌិតនេះ មិនដែលជួយអ្វីដល់ជាតិ មានតែបំផ្លាញជាតិ
តាមរយៈការចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា
ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។ការប្រតិកម្មរបស់យុវសិស្សខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោកទណ្ឌិត សម រង្ស៊ី បានផ្ទុះឡើង បន្ទាប់ពីសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ស្តីពីការកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិវៀតណាមម៉ុងតាញ៉ា ឬដេកា។ ខេត្តដែល លោក សម រង្ស៊ី សន្យាកាត់ទៅឱ្យជនជាតិភាគតិចម៉ុងតាញ៉ានោះរួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រុមយុវសិស្ស បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរឱ្យតុលាការ កាត់ទោសគាត់ (លោក សម រង្ស៊ី) ទៅតាមផ្លួវច្បាប់ បើគាត់ហ៊ានកាត់ ទឹកដីកម្ពុជា ចំនួន៤ខេត្តនេះ ឱ្យទៅប្រទេសវៀតណាម ប្រសិនបើគាត់នៅតែបន្តធ្វើបែបនេះទៀត មិនអាចឱ្យគាត់ធ្វើជាដាច់ខាត ព្រោះអាចធ្វើ ឱ្យជាតិបាត់បង់ទឹកដី ដោយសារដំបូងគាត់ កាត់៤ខេត្ត យូរទៅគាត់នឹងកាត់បន្ថែមទៀត ដូច្នេះហើយគាត់មិនត្រូវធ្វើនយោបាយ បន្តទៅទៀតទេ ប្រសិនបើគាត់ហ៊ានកាត់ទឹកដីឱ្យទៅប្រទេសវៀតណាម ខ្ញុំនឹងចេញមុខប្រឆាំងនឹងគាត់មិនឱ្យធ្វើនយោបាយបន្តទៅទៀតទេ»។
ក្រុមយុវជនសិស្សបានលើកឡើងថា ពួកគេមានការឈឺចាប់ណាស់ ដែលដឹងថាលោក សម រង្ស៊ី ជាអ្នកនយោបាយខ្មែរមួយរូប បែរជាមិនស្មោះត្រង់នឹងជាតិ ហើយកាត់ទឹកដីខ្លួន ទៅឱ្យជនជាតិដទៃទៅវិញ។ ក្រុមយុវសិស្ស បានទាមទារឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕
Fresh News
http://www.hotreadnews.com/archives/4315
យុវសិស្សខេត្តក្រចេះ ប្រឆាំងការធ្វើនយោបាយ របស់ទណ្ឌិត សម រង្ស៊ី ដោយសារលួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជាឱ្យទៅ ជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ( Video inside)
Reviewed by faster share
on
May 16, 2018
Rating:
Reviewed by faster share
on
May 16, 2018
Rating:

No comments: